ប្រជារាស្ត្ររាប់ពាន់នាក់បានចូលរួមអបអរស្វាគមន៍តាមដងផ្លូវ
ស្រែកហៅឈ្មោះព្រះចៅ Sultan Hassanal Bolkiah។ ព្រះអង្គ
ត្រូវបានគេចាត់ជាស្ដេចសោយរាជ្យយូរជាងគេបំផុតលំដាប់ទីពីរលើ
លោក បន្ទាប់ពីស្ដេចថៃ។
ព្រះចៅអមជាមួយមហេសី បានជិះលើរទេះដ៏ឥតខ្ចោះមួយគ្រឿង
ហើយសមាជិករាជវង្សផ្សេងទៀត បានធ្វើដំណើរតាមរថយន្ត Rolls-Royces។
បើយោងទៅតាមអ្នករៀបចំ
ក៏មានភ្ញៀវសំខាន់ៗមកពីប្រទេសដទៃដែរដូចជា
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោកណាជីប រ៉ាហ្សាក់, មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា លោកស្រីអ៊ុង
សានស៊ូជី និងប្រធានាធិបតីហ្វីលីពីន ឌូតឺតេជាដើម។ព្រះចៅស៊ូតង់ អង្គនេះបានគ្រប់គ្រងប្រទេសដោយប្រើកណ្ដាប់ដៃដែក រាជានិយមផ្ដាច់ការដោយមិនមានការបោះឆ្នោត និងសន្និសីទកាសែតដោយសេរី ហើយអ្នកស្រលាញ់ភេទដូចគ្នានឹងត្រូវដាក់ទណ្ឌកម្មដោយគប់ដុំថ្ម ឲ្យស្លាប់។ ខណៈពេលប្រជារាស្ត្រចេញមកស្វាគមន៍ តែព្រះចៅតែងតែត្រូវក្រុមស្រលាញ់សិទ្ធិមនុស្សរិះគន់ដែរចំពោះ ច្បាប់ឥស្លាមដ៏តឹងរ៉ឹង និងខ្វះប្រជាធិបតេយ្យ។
ប្រ៊ុយណេ ជាប្រទេសតូចមួយមានប្រជាជនសរុបតែជាង ៤០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែជាប្រទេសស្ថិតក្នុងចំណោមប្រទេសមានជាងគេបំផុតមួយក្នុង លោកដោយសារសំបូរប្រេង និងឧស្ម័ន៕