អ្នកវិទ្យាសាស្ត្រ
បានដាក់បម្រាមថា
ជំងឺភ្លេចភ្លាំប្រហែលជាចាប់ផ្តើមកើតឡើងតាំងពីក្នុងផ្ទៃម្តាយមក
ម្លេះដោយសារតែម្តាយមិនសូវមានវីតាមីនសំខាន់ៗក្នុងឈាមគ្រប់។
ការស្រាវជ្រាវថ្មីនេះបានធ្វើទាំងលើកណ្តុរ និងមនុស្ស
ដើម្បីមើលអំពីទំនាក់ទំនងរវាងការកង្វះវីតាមីន A
ការលូតលាស់របស់ខួរក្បាល
និងការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា។វីតាមីន A
មាននាទីជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
និងត្រូវបានរកឃើញច្រើនបំផុតក្នុងប្រភពរបស់សត្វដូចជា
អាហារធ្វើពីទឹកដោះគោ ស៊ុត សាច់ និងត្រីសម្បូរខ្លាញ់ ហើយបន្លែ
និងផ្លែឈើមួយចំនួនក៏មានវីតាមីន A ដែរ។
អ្នកស្រាវជ្រាវបានវាយតម្លៃទៅលើសត្វកណ្តុរដែលត្រូវបានគេបង្កើតជា
ជំងឺមានលក្ខណៈដូចជំងឺភ្លេចភ្លាំងពេលចាស់ជរា។ ពួកគេបានរកឃើញថា
កណ្តុរដែលត្រូវបានគេឲ្យស៊ីអាហារមិនសូវមានវីតាមីន A
ឃើញថាបង្កើនការលូតលាស់ភាពប្រតិកម្មចូលគ្នាមិនធម្មតានៃប្រូតេអ៊ីន
ដែលជាប់ទាក់ទងនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា។ លើសពីនេះទៅទៀត
គេរកឃើញថា កូនកណ្តុរដែលកើតចេញពីកណ្តុរខាងលើមានការចងចាំអត់ណាស់។អ្នកស្រាវជ្រាវក៏បានពិនិត្យទៅលើឈាមរបស់មនុស្សចាស់ប្រមាណ
៣០០នាក់មកពីមជ្ឈមណ្ឌលថែទាំមនុស្សចាស់ក្នុងប្រទែសចិន
ហើយក៏បានរកឃើញថា កម្រិតវីតាមីន A
របស់ពួកគាត់មានជាប់ទាក់ទងនឹងការខូចខាតភាពឆ្លាតវ៉ៃ។ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាគួរតែអាចទទួលបានវីតាមីន A
គ្រប់គ្រាន់តាមរយៈការញ៉ាំអាហារផ្តល់សុខភាព។
សម្រាប់ស្ត្រីមានផ្ទៃពោះវិញ មិនគួរណាលេបថ្នាំបំប៉នវិតាមីន A
ឬអាហាណាដែលមានវីតាមីន A ខ្ពស់ឡើយជាពិសេស ថ្លើមសត្វ តែម្តង
ព្រោះកាលណាវីតាមីន A ច្រើនពេកអាចបណ្តាលឲ្យកូនកើតមកខូចអវៈយវៈបាន៕