Saturday, October 21, 2017

គួរអោយសង្វែក!!!!ក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់លេងបង្ហោះខ្លែងពេលមេឃ​កំពុងភ្លៀង ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង

·   0



ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់ ខណៈដែលកំពុងលេងបង្ហោះខ្លែងជាមួយក្មេងៗ ៣នាក់ ផ្សេងទៀត ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាមោង ១៥ និង ៥០នាទី រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវាលស្រែដីទួល ខាងកើតភូមិចម្ងាយ ៧០មែត្រ ស្ថិតក្នុងភូមិត្រពាំងចក ឃុំអញ្ចើម ឃុំស្រឡប់ ស្រុក.ខេត្តត្បូង​ឃ្មុំ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសជនរងគ្រោះមានឈ្មោះ សៅ វិសាល អាយុ ១១ឆ្នាំ។ មុនពេលកើតហេតុមានក្មេងៗ៣នាក់ទៀត នៅក្នុងភូមិកើតហេតុ បាននាំគ្នារត់បង្ហោះខ្សែខ្លែងលេង ខណពេលនោះមេឃកំពុងធ្លាក់ភ្លៀងចុះមកក៏បាននាំគ្នារុំខ្សែខ្លែងមកផ្ទះ តែអកុសលរន្ទះបានបាញ់
បណ្ដាលអោយត្រូវក្មេងប្រុសរងគ្រោះខាងលើ ស្លាប់នៅហ្នឹងកន្លែងតែម្តង។

ក្រោយទទួលបានព័ត៌មានជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម មណ្ឌលសុខភាព
អញ្ចើមចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច្ឆ័យ ជាលទ្ធផលឃើញថាសព
ពិតជាស្លាប់ដោយសាបាតុភូតធម្មជាតិរន្ទះបាញ់ប្រាកដមែន និងពុំមានពាក់ពន្ធ័បទល្មើសព្រហ្ម
ទណ្ឌឡើយ។ សពក្មេងប្រុសត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



 

Subscribe to this Blog via Email :