អ្នកប្រើប្រាស់គណនី WING ទាំងអស់ សូមប្រុងប្រយ័ត្នពួក Hacker លួចលុយបាញ់
ឬផ្ទេរលុយចេញអស់ពីកុងគណនីរបស់ខ្លួន! ថ្មីៗនេះកាលពីប៉ុន្មានម៉ោងមុននេះ
មានបុរសម្នាក់ដែលជាអាជីវករលក់ទំនិញចាប់ហួយធម្មតាមួយតាមដងផ្ទះ
បានសរសេររៀបរាប់ទាំងក្តៅក្រហាយនិងមិនអស់ចិត្ត
ចំពោះករណីរឿងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងក្រុមហ៊ុនWING
គឺគណនីផ្ទុកប្រាក់របស់គាត់ផ្ទាល់ គឺត្រូវបានក្រុមពួក Hacker មិនដឹងមកពីណា ឬ
ប្រទេសណាឡើយ ដែលបានលួច LOGIN ចូលទៅក្នុងគណនីរបស់គាត់បានសម្រេច
រួចបានបាញ់ផ្ទេរលុយចេញអស់ទៅគណនីមួយទៀត តាមរយះ Website
អនឡាញភ្នាល់បាល់អន្តរជាតិមួយឈ្មោះ WIN2888.COM ខាងក្រោមនេះ.....
នាំគ្នាស្តាប់ការនិយាយបកស្រាយរបស់គាត់ទាំងអស់គ្នា:
"ខ្ញុំបាត់លុយក្នុងកុងវីង ដោយរបៀបណា ?
នៅវេលាម៉ោង១២និង៥៤នាទី យប់ថ្ងៃទី០២ ឆ្លងចូលថ្ងៃទី០៣ តុលា ឆ្នាំ២០១៧
ទូរសព្ទខ្ញុំបានទទួលសារពីក្រុមហ៊ុន Wing ថា You have successfully updated
new password (ប្រែថា លេខសម្ងាត់ថ្មី បានផ្លាស់ប្ដូរដោយជោគជ័យ)
បន្ទាប់មកនាវេលាម៉ោង ១២ និង៥៨នាទី
៤នាទីបន្ទាប់ពីការផ្លាស់ប្ដូរលេខសម្ងាត់ថ្មី ឃើញមានសារមួយទៀតផ្ញើមកថា
បានផ្ញើពីវីងទៅវីង ទៅគណនី.... ចំនួន២១៨$ (រូបទី១)បានសម្រេច
៦នាទីបន្ទាប់មកទៀត បានទទួលសារពីក្រុមហ៊ុនវីង
បញ្ជាក់ថាគណនីខ្ញុំបានផ្ញើចេញទៅគណនីមួយទៀតចំនួន៩សែនរៀល....
"សារទាំងបីនេះ ព្រឹកឡើងទើបខ្ញុំបានបើកមើល
ព្រោះខ្ញុំចូលដេកតាំងតែពីម៉ោងជាង១០យប់មកម្ល៉េះ ។
ខ្ញុំឃើញសារភ្លាមក៏បានទាក់ទងប្ដឹងទៅខាងវីងភ្លាម ដើម្បីរកដំណោះស្រាយ
ប្រហែលជាពីរម៉ោងក្រោយខ្ញុំក៏បានទាក់ទងប្ដឹងទៅម្ដងទៀត ។ មួយថ្ងៃក្រោយមក
ខាងក្រុមហ៊ុនវីងបានទាក់ទងមកខ្ញុំ
សួរព័ត៌មានជាច្រើនដើម្បីរកវិធីសោះស្រាយបញ្ហារបស់ខ្ញុំ ហើយសុំពេលបីថ្ងៃ ។
បីថ្ងៃក្រោយមក ខាងក្រុមហ៊ុនវីង
ក៏បានទាក់ទងមកម្ដងទៀតដើម្បីស្នើសុំពេល៧ថ្ងៃបន្តទៀតដើម្បីស៊ើបអង្កេតបន្ត
រហូតមកដល់ថ្ងៃទី១២ម្សិលមិញនេះ អត់មានខាងក្រុមហ៊ុនវីងទាក់ទងមកទេ
មិនដឹងថាគាត់ចង់ដោះស្រាយ ? ដោះស្រាយមិនបាន? ឬក៏ដោះស្រាយមិនទាន់បាននោះទេ ។ "
"ចំនុចដែលខ្ញុំសង្ស័យថាមានចន្លោះប្រហោងគឺនៅលើកម្មវិធីដែលវីង (Wing app for
android) (រូបទីពីរ) ព្រោះវាលួចម្ដងបានទាំងពីរគណនី ហើយយកលុយចេញទាំងអស់
សល់តែលុយដែលផ្ញើអត់ចេញដែលមានចំនួនតិចបំផុតប៉ុណ្ណោះ ។ តើWing
នឹងដោះស្រាយបានជូនខ្ញុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ?
តើខ្ញុំនឹងធ្វើអ្វីទៀតដើម្បីដោះស្រាយបញ្ហានេះ ? វិធីសាស្ត្រទីមួយរបស់ខ្ញុំ
គឺប្រើFacebook Power ដោយស្នើសុំមិត្តភក្តិទាំងអស់ ជួយtag share
ជាមួយគណនីWing ដើម្បីពន្លឿននៃការដោះស្រាយ ។ បើវិធីសាស្ត្រទីមួយ មិនសម្រេច
ខ្ញុំនឹងប្រើវិធីសាស្ត្រទីពីរ និងទីបីបន្ត ។ ខ្ញុំមិនចុះចាញ់ទេ
ព្រោះខ្ញុំលក់ម្ជូរ និងចាប់ហួយ សន្សំមួយរយរៀលឡើង
រឿងអីទុកឱ្យចោរលួចយ៉ាងងាយដូច្នេះ ?"