នៅក្នុងសង្គម
ណាក៏ដោយ មិនថា នៅក្នុងសង្គមស៊ីវិល័យជឿនលឿន ឬសង្គមមិនសូវស៊ីវិល័យ
អ្នកមានទ្រព្យសម្បត្តិលុយកាក់តែងតែត្រូវបានសង្គមឲ្យតម្លៃជាង
អ្នកមានចំណេះ សីលធម៌ និងគុណធម៌។ នេះប្រសិនបើគេក្រឡេកមើលមួយភ្លែត។
តែប្រសិនបើគេពិនិត្យឲ្យច្បាស់ និងឲ្យស៊ីជម្រៅបន្តិច
បើបុគ្គលម្នាក់មានទ្រព្យច្រើនហូរហៀរ តែខ្វះចំណេះ ខ្វះសីលធម៌
និងខ្វះគុណធម៌ បុគ្គលរូបនោះ
ក៏មិនទទួលបានការគោរពពីមជ្ឈដ្ឋានច្រើនដែរ។ ផ្ទុយទៅវិញ
មហាជនអាចគោរពតែនៅចំពោះមុខ តែក្រោយខ្នង ពួកគេនាំគ្នានិយាយដើម។ដូច្នេះ
ប្រសិនបើលោកអ្នក មានទ្រព្យហើយ ហើយចង់ឲ្យមហាជនស្រឡាញ់រាប់អាន និង
គោរពលោកអ្នកដោយស្មោះចេញពីបេះដូង លោកអ្នកត្រូវមានចំណេះ
ត្រូវមានសីលធម៌ខ្ពស់ និងត្រូវមានគុណធម៌៕