Wednesday, October 18, 2017
ស្តេចសាក់ដែរជាតួបងធំកូរ៉េដេកស្លាប់នៅសណ្ឋាគារក្បែរច្រកអន្តរជាតិប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
បុរសជាជនបរទេសម្នាក់ដែរគេបានដឹងថាជាតួកុនរឿងបងធំរបស់កូរ៉េបានដេកស្លាប់ក្នុងបន្ទប់ជួលមួយ
កន្លែងស្ថិតក្នុងភូមិក្បាលស្ពានសង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ហេតុការណ៏បង្កការភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីម៉ោង15»00នាទីថ្ងៃទី១៧ខែតុលា២០១៧ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ បុរសដែលដេកស្លាប់
នៅក្នុងបន្ទប់លេខ104 ជាន់ទី1ផ្ទះសំណាក់ ប៉ោយប៉ែតជាប់សាខាកាំកុងត្រូលក្រុងប៉ោយប៉ែត ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះលីម ខ្យូ ហ៊ុន ភេទប្រុសមានអាយុ46 ឆ្នាំជនជាតិកូរ៉េស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួល លេខ104 ។ ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់នោះ បានជួលបន្ទប់ស្នាក់នៅ ចេញចូល និងបង់ប្រាក់ថ្លៃបន្ទប់ មួយថ្ងៃម្តង គឺបានស្នាក់នៅចាប់ពីថ្ងៃទី11.10.2017 រហូតមកដល់ថ្ងៃទី17.10.2017 (ឃើញស្លាប់)តែម្តង ។
ក្រោយមកទើបសមត្ថកិច្ចបានមកត្រួតពិនិត្យក្នុងបន្ទប់ជួលនោះបានរកឃើញវត្ថុតាងរួមមាន៖ ជញ្ជីងសំរាប់ថ្ថ្លឹងគ្រឿងងញៀន (01)គ្រឿងសារាងសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួន11 និងឩបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ដោយរថយន្ត និងវត្ថុតាង កំលាំងនគរបាលក្រុងប៉ោយប៉ែត បានប្រមូលនិងគ្រប់គ្រង ។
ពាក់ពន្ធ័និងករណីជនបរទេសដេកស្លាប់នៅក្នុងបន្ទប់ខាងលើ លោកស៊ិន ធិន ដេត អធិការនគរបាលក្រុងបានឲ្យដឹងនារសៀលថ្ងៃទី១៧តុលា២០១៧នេះថា កម្លាំងរបស់លោកកំពុងត្រួតពិនិត្យសាកសពនៅឡើយ ហើយមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នោះទេ ។ចំណែកប្រភពច្បាស់ការបានបង្ហើបថាជនរងគ្រោះអាចស្លាប់ដោយប្រើប្រាស់គ្រឿងញៀនហួសកំណត់ទើបបានស្លាប់។បច្ចុប្បន្នសាកសពជនរងគ្រោះបានតម្កល់ទុកនៅក្នុងវត្តបាលិលេយ្យក្រុងប៉ោយប៉ែតដើម្បីរង់ចាំបងប្អូនយកទៅធ្វើបុណ្យ ៕