
នៅសម័យបុរាណ ទឹកឃ្មុំត្រូវបានគេចាត់ទុកជាចំណីអាហាររបស់អាទិទេព ឬជាឱសថ ដ៏ពិសិដ្ឋសម្រាប់ព្យាបាលជំងឺផ្សេង និងព្រះរោគាព្រះរាជា ហើយមុនពេលគេស្រាវជ្រាវរកឃើញការផលិតស្ករ ដោយទឹកត្នោត ឬអំពៅ មនុស្សជាទូទៅ បានប្រើប្រាស់ទឹកឃ្មុំ ធ្វើជាចំណីអាហារផ្អែម។ ទឹកឃ្មុំជាផលិតផលធម្មជាតិសុទ្ធសាធ ផលិតដោយសត្វឃ្មុំ ដែលក្រេបចេញពីទឹកដមផ្កា ហើយដើម្បីបានទឹកឃ្មុំ០១ក្រាម សត្វឃ្មុំ០១ ក្បាលត្រូវការ ក្រេបផ្កា ប្រមាណ១៥០០ ទង។ឃ្មុំត្រូវបានគេ ចែកចេញជាស្តេចឃ្មុំ និងឃ្មុំកម្មករ។ ជាទូទៅ ក្នុងមួយសំបុក ស្តេចឃ្មុំ មានតែមួយ ឬច្រើនបំផុតពីរប៉ុណ្ណោះ ក្រៅពីនោះ គឺជាឃ្មុំកម្មករ។ ស្តេចឃ្មុំ មានតួនាទីបង្កើត ឬភ្ញាស់កូនឃ្មុំឲ្យរស់រានមានជីវិតឡើង ឯឃ្មុំកម្មករ មានតួនាទី ដីចជា ទី១ អាយុជាស៊ុត ៣ថ្ងៃទី២ អាយុជាដង្កូវ មួយសប្តាហ៍ ទី៣ អាយុជាដុកឌឿ១២ថ្ងៃ។ ទី៤ ជាអ្នកសំអាត ២ថ្ងៃ ទី៥ ជាអ្នកព្យាបាល និងថែទាំគេរយៈពេល៨ថ្ងៃ ទី៦ ជាអ្នកជួសជុល និងកសាងសំបុក៨ថ្ងៃ ទី៧ ជាឆ្មាំសន្តិសុខការពារសំបុករយៈ៣ថ្ងៃ និងទី៨ ជាអ្នកសកម្មលើការងាររកអាហារ និងអ្នកជញ្ជូនសាកសព សម្រាប់អាយុ ដែលសេសសល់ចុងក្រោយ។ខុសពីសត្វទិច ឬទ្រនិចដទៃ ដូចជាស្រាំង ឪម៉ាល់ ឃ្មុំមានជីវិតខ្លី ព្រោះវានឹងងាប់ ប្រសិនបើវាទិចមនុស្សរួចហើយនោះ ព្រោះក្រោយពេលទិច ទ្រនិចដែលចាក់ចូលទៅក្នុងសាច់នោះ នឹងជាប់ជាមួយសាច់មនុស្ស ហើយសត្វឃ្មុំព្យាយាមដកទ្រនិចចេញមកវិញ។ ពេលទ្រនិចរបូត វានឹងរហែកចេញពីខ្លួនរបស់វា ដែលធ្វើឱ្យដាច់រហែកពោះរបស់វា រួមទាំងប្រព័ន្ធប្រសាទ, សាច់ដុំមួយចំនួន, ប្លោកពឹស, និងចុង នៃបំពង់រំលាយអាហាររបស់វា ជាដើម។