ក្រុមយុវជន
អាណាចក្របៃតងបានក្លាយជាម្ចាស់ជើងពានរង្វាន់សម្តេច ហេង សំរិន
ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមសម្ព័ន្ធយុវជនមុស្លីម ២-១
នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃទី៨ ខែតុលា
នៅពហុកីឡដ្ឋានជាតិ។កីឡាករ កែវ កុសល
បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យអាណាចក្របៃតងនៅនាទីទី២៤ មុនកីឡាករ
វ៉ាត់ ម៉ាត់សាត សម្រេចគ្រាប់បាល់តាមស្មើ ១-១
ឲ្យសម្ព័ន្ធយុវជនមុស្លីមនៅនាទីទី៤១ មុនបញ្ចប់វគ្គទី១។ កីឡាករ លឹម ចាន់លាភ
បានសម្រេចគ្រាប់ទី២សម្រាប់អាណាចក្របៃតងនៅនាទីទី៦៩
ហើយក៏ជាគ្រាប់ជ័យជម្នះ ២-១ លើក្រុមសម្ព័ន្ធយុវជនមុស្លីមផងដែរ។
តែកីឡាករ ជា អូលី
របស់អាណាចក្របៃតងត្រូវបានអាជ្ញាកណ្តាលបណ្តេញពីទីលានប្រកួតនៅនាទី
ទី៧៨ ក្រោយទទួលបានកាតលឿងពីរស្មើកាតក្រហម៕