Featured Articles
All Stories

Saturday, October 21, 2017

គួរអោយសង្វែក!!!!ក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់លេងបង្ហោះខ្លែងពេលមេឃ​កំពុងភ្លៀង ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង



ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់ ខណៈដែលកំពុងលេងបង្ហោះខ្លែងជាមួយក្មេងៗ ៣នាក់ ផ្សេងទៀត ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាមោង ១៥ និង ៥០នាទី រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវាលស្រែដីទួល ខាងកើតភូមិចម្ងាយ ៧០មែត្រ ស្ថិតក្នុងភូមិត្រពាំងចក ឃុំអញ្ចើម ឃុំស្រឡប់ ស្រុក.ខេត្តត្បូង​ឃ្មុំ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសជនរងគ្រោះមានឈ្មោះ សៅ វិសាល អាយុ ១១ឆ្នាំ។ មុនពេលកើតហេតុមានក្មេងៗ៣នាក់ទៀត នៅក្នុងភូមិកើតហេតុ បាននាំគ្នារត់បង្ហោះខ្សែខ្លែងលេង ខណពេលនោះមេឃកំពុងធ្លាក់ភ្លៀងចុះមកក៏បាននាំគ្នារុំខ្សែខ្លែងមកផ្ទះ តែអកុសលរន្ទះបានបាញ់
បណ្ដាលអោយត្រូវក្មេងប្រុសរងគ្រោះខាងលើ ស្លាប់នៅហ្នឹងកន្លែងតែម្តង។

ក្រោយទទួលបានព័ត៌មានជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម មណ្ឌលសុខភាព
អញ្ចើមចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច្ឆ័យ ជាលទ្ធផលឃើញថាសព
ពិតជាស្លាប់ដោយសាបាតុភូតធម្មជាតិរន្ទះបាញ់ប្រាកដមែន និងពុំមានពាក់ពន្ធ័បទល្មើសព្រហ្ម
ទណ្ឌឡើយ។ សពក្មេងប្រុសត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



 
·   0

Friday, October 20, 2017

បែកធ្លាយឯកសាសំងាត់ CIA ជាភស្តុតាងបញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរនៅឡេីយ ក្នុងសម័យ លោក លន់ នល់



យោងតាមឯកសាមួយចំនួនដែលជារបស់អង្គភាពពិសេស CIA សហរដ្ឋអាមេរិក AirGram លេខ CIA-RDP08 ផែនទីមួយចំនួនវាជាភស្តុតាងយ៉ាងសំខាន់ដែលបានឆ្លុះបញ្ចាំងកាន់តែច្បាស់សម្រាប់យុវជនជំនាន់ក្រោយដាស់សតិនឹងអាចរៀនសូត្រនឹងពិចារណាបានថាជារបស់ខ្មែរនៅឡេីយក្នុងកំឡុងសម័យគ្រប់គ្រងរបស់លោកលន់នុល
ក្រោមក្រិត្យលេខ៤៣៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៧២ របស់លោកលន់នុលស្ដីពីតំបន់សមុទ្រកម្ពុជារួមទាំងកោះត្រល់ផងដែរ ជាពិសេសគឺឯកសា បង្ហាញពី និយាមការ ១/១.០៩៦០០០ដែលទទួលស្គាល់ដផយរដ្ឋបាលបារាំង ។

សុំបញ្ជាក់ថាថ្ងៃទី៣០ខែធ្នូរឆ្នាំ១៩៥៧ ក្នុងសិទ្ធស្ដីពីការកំណត់ដែនខ្ពង់រាបបាតសមុទ្រ ព្រះករុណា នរោត្តម សុរាម្រិត កម្ពុជារក្សាសិទ្ធប្រវត្តិសាស្ត្រខ្លួនលេី កោះត្រល់ «យោងតាមមាត្រា៦នៃក្រិត្យ ។

នៅឆ្នាំ ១៩៦៣ សៀវភៅភូមិសាស្ត្រប្រទេសកម្ពុជា បោះពុម្ភដោយលោកសាស្ត្រាចារ្យបណ្ឌិត តាន់គឹមហួន បានបញ្ជាក់ថាកោះត្រល់ជារបស់ខ្មែរពិតប្រាកដ ។

១៩៦៩ ក្នុងបញ្ជីផ្លូវការរបស់ក្រសួងឧស្សាហកម្មរ៉ែបានបញ្ជាក់ថា កោះត្រល់ ឋិតក្នុងបញ្ជីផ្លូវការនៃកោះរបស់ខ្មែរ ផ្សាយដោយទីស្ដីការក្រសួងឧស្សាហកម្មរ៉ែនឹងឋាមពល ឋិតនៅលេខ៦១ នៃចំណោមកោះធំទាំង៦៤។

នៅឆ្នាំ ១៩៧២ លោកលន់នុល បានប្រកាសបញ្ជាក់សារជាថ្មីនៅពេលដែលក្រុមអ្នកវិនិយោគប្រេងចង់មកវិនិយោគនៅកោះត្រល់ ដោយត្រូវសុំច្បាប់ពីកម្ពុជា។

បេីយេីងមេីលតាមច្បាប់អន្តរជាតិវិញកោះត្រល់ជារបស់ខ្មែរ ច្បាប់ស្ដីពីសិទ្ធរបស់ឆ្នេនៃប្រទេសនិមួយៗធ្វេីឡេីងដោយអង្គកាសហប្រជាជាតិ តាំងពីខែ កុម្ភៈ រហូតដល់ខែ មេសា ១៩៥៨ ។

យោងតាមអនុសញ្ញាអន្តរជាតិវិញ កោះត្រល់ឋិតចំពីមុខឆ្នេកែបខេត្តកំពតតែ១៥គីឡូមែត្រតែប៉ុណ្ណោះ ដូចនេះវាជារបស់ខ្មែរហេីយ ព្រោះជាដីដែនគោកកម្ពុជាដុះបន្តទៅសមុទ្រ។


តែគួរអោយសោកស្ដាយដែលកោះត្រល់បាត់បង់ កាលពីឆ្នាំ១៩៨២ សម័យរដ្ឋកម្ពុជា «គ្រប់គ្រងដោយវៀតណាម» នឹងបាត់បង់មែនទែននៅក្នុងឆ្នាំ២០០៥ ដោយសន្ធិសញ្ញាបំពេញបន្ថែម ។
បច្ចុប្បន្នកោះត្រល់ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាមទាំងស្រុងដែលអភិវឌ្ឍន៍យ៉ាងល្អក្រៃលែងនឹងផ្ដល់ចំណូលដល់ប្រទេសវៀតណាមក្នុងមួយឆ្នាំខ្ទង់៦០លានដុល្លាយ៉ាងតិច ។












·   0

ដល់ករហើយក្រុមហ៊ុនWING! អ្នកប្រើគណនីWingទាំងអស់ ប្រយ័ត្នពួកHackerលួចលុយបាញ់ចេញអស់ ទុកជាអាសារបង់...





អ្នកប្រើប្រាស់គណនី WING ទាំងអស់ សូមប្រុងប្រយ័ត្នពួក Hacker លួចលុយបាញ់ ឬផ្ទេរលុយចេញអស់ពីកុងគណនីរបស់ខ្លួន! ថ្មីៗនេះកាលពីប៉ុន្មានម៉ោងមុននេះ មានបុរសម្នាក់ដែលជាអាជីវករលក់ទំនិញចាប់ហួយធម្មតាមួយតាមដងផ្ទះ បានសរសេររៀបរាប់ទាំងក្តៅក្រហាយនិងមិនអស់ចិត្ត ចំពោះករណីរឿងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងក្រុមហ៊ុនWING គឺគណនីផ្ទុកប្រាក់របស់គាត់ផ្ទាល់ គឺត្រូវបានក្រុមពួក Hacker មិនដឹងមកពីណា ឬ ប្រទេសណាឡើយ ដែលបានលួច LOGIN ចូលទៅក្នុងគណនីរបស់គាត់បានសម្រេច រួចបានបាញ់ផ្ទេរលុយចេញអស់ទៅគណនីមួយទៀត តាមរយះ Website អនឡាញភ្នាល់បាល់អន្តរជាតិមួយឈ្មោះ WIN2888.COM ខាងក្រោមនេះ.....
 
នាំគ្នាស្តាប់ការនិយាយបកស្រាយរបស់គាត់ទាំងអស់គ្នា: "ខ្ញុំបាត់លុយក្នុងកុងវីង ដោយរបៀបណា ? នៅវេលាម៉ោង១២និង៥៤នាទី យប់ថ្ងៃទី០២ ឆ្លងចូលថ្ងៃទី០៣ តុលា ឆ្នាំ២០១៧ ទូរសព្ទខ្ញុំបានទទួលសារពីក្រុមហ៊ុន Wing ថា You have successfully updated new password (ប្រែថា លេខសម្ងាត់ថ្មី បានផ្លាស់ប្ដូរដោយជោគជ័យ) បន្ទាប់មកនាវេលាម៉ោង ១២ និង៥៨នាទី ៤នាទីបន្ទាប់ពីការផ្លាស់ប្ដូរលេខសម្ងាត់ថ្មី ឃើញមានសារមួយទៀតផ្ញើមកថា បានផ្ញើពីវីងទៅវីង ទៅគណនី.... ចំនួន២១៨$ (រូបទី១)បានសម្រេច ៦នាទីបន្ទាប់មកទៀត បានទទួលសារពីក្រុមហ៊ុនវីង បញ្ជាក់ថាគណនីខ្ញុំបានផ្ញើចេញទៅគណនីមួយទៀតចំនួន៩សែនរៀល....
 
"សារទាំងបីនេះ ព្រឹកឡើងទើបខ្ញុំបានបើកមើល ព្រោះខ្ញុំចូលដេកតាំងតែពីម៉ោងជាង១០យប់មកម្ល៉េះ ។ ខ្ញុំឃើញសារភ្លាមក៏បានទាក់ទងប្ដឹងទៅខាងវីងភ្លាម ដើម្បីរកដំណោះស្រាយ ប្រហែលជាពីរម៉ោងក្រោយខ្ញុំក៏បានទាក់ទងប្ដឹងទៅម្ដងទៀត ។ មួយថ្ងៃក្រោយមក ខាងក្រុមហ៊ុនវីងបានទាក់ទងមកខ្ញុំ សួរព័ត៌មានជាច្រើនដើម្បីរកវិធីសោះស្រាយបញ្ហារបស់ខ្ញុំ ហើយសុំពេលបីថ្ងៃ ។ បីថ្ងៃក្រោយមក ខាងក្រុមហ៊ុនវីង ក៏បានទាក់ទងមកម្ដងទៀតដើម្បីស្នើសុំពេល៧ថ្ងៃបន្តទៀតដើម្បីស៊ើបអង្កេតបន្ត រហូតមកដល់ថ្ងៃទី១២ម្សិលមិញនេះ អត់មានខាងក្រុមហ៊ុនវីងទាក់ទងមកទេ មិនដឹងថាគាត់ចង់ដោះស្រាយ ? ដោះស្រាយមិនបាន? ឬក៏ដោះស្រាយមិនទាន់បាននោះទេ ។ "
 
"ចំនុចដែលខ្ញុំសង្ស័យថាមានចន្លោះប្រហោងគឺនៅលើកម្មវិធីដែលវីង (Wing app for android) (រូបទីពីរ) ព្រោះវាលួចម្ដងបានទាំងពីរគណនី ហើយយកលុយចេញទាំងអស់ សល់តែលុយដែលផ្ញើអត់ចេញដែលមានចំនួនតិចបំផុតប៉ុណ្ណោះ ។ តើWing នឹងដោះស្រាយបានជូនខ្ញុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ? តើខ្ញុំនឹងធ្វើអ្វីទៀតដើម្បីដោះស្រាយបញ្ហានេះ ? វិធីសាស្ត្រទីមួយរបស់ខ្ញុំ គឺប្រើFacebook Power ដោយស្នើសុំមិត្តភក្តិទាំងអស់ ជួយtag share ជាមួយគណនីWing ដើម្បីពន្លឿននៃការដោះស្រាយ ។ បើវិធីសាស្ត្រទីមួយ មិនសម្រេច ខ្ញុំនឹងប្រើវិធីសាស្ត្រទីពីរ និងទីបីបន្ត ។ ខ្ញុំមិនចុះចាញ់ទេ ព្រោះខ្ញុំលក់ម្ជូរ និងចាប់ហួយ សន្សំមួយរយរៀលឡើង រឿងអីទុកឱ្យចោរលួចយ៉ាងងាយដូច្នេះ ?"


·   0

Thursday, October 19, 2017

សមាជិក​សភា​១៧៣​ប្រទេស​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បំពេញ​តួនាទី​ឡើង​វិញ​


ភ្នំពេញ៖​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ប្រជុំ​គ្នា​នៅ​ទីក្រុង​ Saint​ Petersburg​ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​ ចេញ​សេចក្ដីសម្រេច​រួ​មួ​ ដោយ​សន្យា​ការពារ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​​ជាតិ​កំពុង​ប្រឈម​នឹង​ចាប់ខ្លួន​និង​និរទេស​ខ្លួន​ដែល​ស្ថាប័ន​សភា​អន្តរជាតិ​នេះ​ ចង់​ឃើញ​ពួក​គេ​មាន​សេរីភាព​ពេញលេញ​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ធ្វើ​សកម្មភាព​ ដើម្បី​ម្ចាស់​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។​ 
​ករណី​នេះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថា​ការ​វិល​ចូល​ស្រុក​វិញ​ជា​សិទ្ធិ​សេរីភាព​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ទាំងនោះ​។​

​សមាជិក​ភាស​គណបក្ស​សង្គ្រោះ​ជាតិ​មាន​៥៥​រូប​និង​សមាជិក​ព្រឹទ្ធសភា​១១​រូប​។​ ក្នុង​នោះ​ លោក​សម​ រ​ង្ស៊ី​ ត្រូវ​បាន​បង្ខំ​និរទេស​ខ្លួន​ ហើយ​លាលែង​ពី​ប្រធាន​បក្ស​ក្រោម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូងចម្រាស់​ដែល​ព្រះមហាក្សត្រ​ មិន​បាន​ចុះ​រាជក្រឹត្យ​នោះ​ទេ​ ដោយ​ ប្រមុខរដ្ឋ​ស្ដីទី​ ឋានៈ​ប្រធាន​ព្រឹទ្ធសភា​ជា​អ្នក​ចុះហត្ថលេខា​ង​ជំនួស​ព្រះ​អង្គ​។​
​ចំណែក​លោក​កឹ​ម​សុខា​ប្រធាន​ថ្មី​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក​សមរ​ង្ស៊ី​ មិន​ដល់​មួយ​ឆ្នាំ​ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ក្បត់ជាតិ​ លោក​ អុំ​ សំ​អាន​ សមាជិក​សភា​និង​ លោក​ហុង​សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​រង​ការ​ផ្តន្ទាទោស​ករណី​ព្រំដែន​និង​ផែនទី​ជាមួយ​ប្រទេស​វៀតណាម​។​
​នា​ពេល​នេះ​ សមាជិក​សភា​ស​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ឃុំ​ ភាគច្រើន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ ហើយ​អ្នក​នៅ​ក្នុង​ប្រទេស​ ដែល​មាន​ចំនួន​តិចតួច​ពិបាកធ្វើ​សកម្មភាព​ របស់​ខ្លួន​ ដែរ​។​ ទាំងនេះ​ ហើយ​ដែល​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​ដែល​លើកលែង​តំណាងរាស្ត្រ​ បក្ស​កាន់​អំណាច​នៃ​ប្រទេស​កម្ពុជា​ ដោយ​សម្រេច​ការពារ​អភ័យឯកសិទ្ធិ​សមាជិក​សភា​បក្ស​ប្រឆាំង​ ដោយ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ លែង​ធ្វើទុក្ខបុកម្នេញ​ ហើយ​ឱ្យ​ពួក​គេ​ បំពេញ​តួនាទី​ដោយ​សេរី​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​។​
​សេចក្តីថ្លែងការណ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​របស់​អង្គការ​សភា​អន្តរជាតិ​នេះ​ក៏​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្រធាន​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ ជា​បន្ទាន់​និង​អនុញ្ញាត​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ភារកិច្ច​ជា​សមាជិក​សភា​ឡើង​វិញ​។​
ជា​ការ​កត់​សំ​គាស់​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ចេញ​ទៅ​ក្រៅប្រទេស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​ពី​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ពី​អំពើ​ក្បត់ជាតិ​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ក្នុង​វី​ដេ​អូ​ឃ្លិប​មួយ​ ដែល​លោក​សមរ​ង្ស៊ី​ បង្ហោះ​ជា​សាធារណៈ​នោះ​ ប្រធាន​សមាជិក​សភា​នៃ​សហភាព​អន្តរ​សភា​ (IPU)​ដែល​អង្គុយ​លើ​វេទិកា​ទល់​ សមាជិក​សភា​ បាន​ចោទសួរ​ចំៗ​លើ​ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អំពី​ដំណើរ​ទៅ​រកា​រលុប​បំបាត់​សំឡេង​អ្នកតំណាង​រាស្ត្រ​ប្រឆាំង​នៅ​រដ្ឋសភា​ ដោយ​ឱ្យ​តំណាង​កម្ពុជា​ ឆ្លើយតប​ ។​ ក្នុង​នោះ​ហើយ​ធ្វើ​សមាជិក​សភា​មក​ពី​ប្រទេស​ផ្សេង​ទៀត​ ខិតខំ​ស្ដាប់​ការ​ចោទសួរ​និង​ការ​បកស្រាយ​ពី​តំណាង​កម្ពុជា​។​ ដោយ​ មិន​បង្អង់​យូរ​សមាជិក​សភា​ ២០០​នាក់​ តំណាង​១៧៣​ប្រទេស​ក៏​អនុម័ត​នៅ​ចំពោះ​មុខ​តំណាង​ភាគី​កម្ពុជា​ សម្រេច​ការពារ​តួនាទីរ​​បស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទាំងអស់​។​
​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​នេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​ណាមួយ​បណ្តេញ​ក្រុម​តំណាង​គណបក្សប្រឆាំង​ចេញពី​ប្រទេស​ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​ហាមឃាត់​ក្រុម​តំណាងរាស្ត្រ​វិល​ចូល​ស្រុក​វិញ​ដែរ​។​
​លោក​ ជិន​ ម៉ា​លី​ន​ អះអាង​ថា​ អាជ្ញាធរ​នឹង​មិន​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំងនោះ​ទេ​ នៅ​មុន​ដំណើរការ​រឿង​ក្តី​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្សប្រឆាំង​។​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​បញ្ជា​ឲ្យ​តុលាការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​ទេ​។​
«​យើង​មិន​បាន​បណ្តេញ​គាត់​ចេញ​ ហើយ​គាត់​ចូល​វិញ​ក៏​យើង​មិន​ចាប់​គាត់​ដែរ​ លើកឡែង​តំណើរការ​នីតិវិធី​គេ​រក​ទៅ​ក្រោយ​ទៀត​យ៉ាង​ម្ត៉េ​ច​យើង​អត់​ដឹង​។​គេ​ចាប់​បាន​ជន​ដៃដល់​ ជា​ធម្មតា​គេ​ស៊ើបអង្កេត​បន្ត​ទៀត​វា​អាច​មាន​អ្នកសមគំនិត​រួម​ពាក់ព័ន្ធ​នេះ​ជា​តំណើរ​របស់​តុលាការ​តទៅ​ទៀត​ទេ​។​ប៉ុន្តែ​ពេល​នេះ​អត់​មាន​ចំណាត់ការ​រដ្ឋាភិបាល​ណាមួយ​បណ្តេញ​គាត់​ចេញ​ ហើយ​ក៏​មាន​អត់​ចំណាត់ការ​ណាមួយ​ដែល​ហាម​មិន​ឲ្យ​គាត់​ចូល​ ហើយ​ក៏​អត់​មាន​ចំណាត់ការ​ចាប់​គាត់​ពេល​គាត់​ចូល​។​»
​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ឃុំខ្លួន​ពី​អំពើ​ក្បត់ជាតិ​ហើយ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ក្នុង​ ខេត្ត​ត្បូងឃ្មុំ​។​
​យ៉ាងណា​ក័​ដោយ​លោក​ឯម​សុ​វ​ណ្ណា​រ៉ា​អ្នកវិភាគ​នយោបាយ​ និង​សង្គម​មាន​ជំនឿ​ថា​សេចក្ដីសម្រេច​របស់​សភា​IPU​ មាន​ទំងន់​ដោយ​ម្រិ​ត​ណាមួយ​ តែ​លោក​ថា​ បើ​រដ្ឋាភិបាល​ប្រទេស​និ​មួយៗ​នៃ​IPU​សម្រេច​វិញ​គឺ​ធ្ងន់ធ្ងរ​ហើយ​ សម្រាប់​កម្ពុជា​។​
​«សេចក្តីសម្រេចនិងវាមិនទាន់ទំងន់សម្រាប់ឲ្យរដ្ឋាភិបាលត្រូវតែស្តាប់តាមទេ ដោយសភាជានីតិបញ្ញត្តិវាគ្មានឥទ្ធិពលមកលើនីតិប្រតិបត្តិ។ប្រសិនបើរដ្ឋាភបាលនៃប្រទេសជាសមាជិកសភាIPUគាត់ធ្វើញត្តិទៅកាន់រដ្ឋាភិបាលរបស់គាត់រៀងខ្លួន ហើយរដ្ឋាភិបាលគាត់ទំាងអស់ ធ្វើសេចក្តីថ្លែងការណ៍ឲ្យរដ្ឋាភិបាលគោរពតាម ស្នើតាម ខ្ញុំគិតថាមានតម្លៃសម្រាប់ជជែកជាមួយរដ្ឋាភិបាល»។
​តែ​សូម​រម្លឹក​ថា​ក្រោយ​ពី​បាន​ស្ដាប់​ប្រសាស់ន៍​របស់​លោកស្រី​ មូរ​ សុខ​ហួរ​ក្នុង​វី​ដេ​អូ​ឃ្លិប​ ឃើញ​ថា​ សមាជិក​សហភាព​អន្តរ​សភា​IPU​បាន​លើកដៃ​ហើយ​ប្រធាន​អង្គប្រជុំ​ក៏​បាន​សម្រេច​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​នោះ​។​ចំណែក​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នេះ​មិន​លើកដៃ​ទេ​។​ តែ​ជាមួយ​គ្នា​នេះ​ សភា​IPU​ ក៏​បាន​ស​ម្រ​ច​ បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​មួយ​ក្រុម​មក​កាន់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​ក្នុង​គោលបំណង​ស្វែងរក​ការ​ពិត​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​IPU​ក្រោម​ចំណងជើង​ថា​«​វិបត្តិ​នយោបាយ​កើតឡើង​នៅ​ទូ​ទាំង​ពិភពលោក​ ដោយ​សារ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​សមាជិក​សភា​មក​ពី​គណបក្សប្រឆាំង​កើនឡើង​»​ ក្នុង​នោះ​ គេ​បាន​រាប់​ប្រទេស​កម្ពុជា​ វេ​ណេ​ហ្សូ​អេ​ឡា​ កោះ​មា​ល់​ឌៀវ​ និង​ប្រទេស​តួ​ក​គី​៕
·   0

ក្តៅៗ! មិនស្មានថា វេបសាយថៃមួយ ចុះផ្សាយឲ្យឈប់បោះឆ្នោតឲ្យ Miss Grand កម្ពុជាយើង ដោយសាររឿង....!

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើលមិនធម្មតា ដោយកាលពីម្សិលមិញនេះ គេចាប់អារម្មណ៍ឃើញថា មានវេបសាយសារព័ត៌មានថៃមួយ បានចុះផ្សាយប្រាប់មហាជនទាំងអស់ ឲ្យឈប់ធ្វើការVote បោះឆ្នោតឲ្យបរវកញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia របស់យើង ដោយសារមូលហេតុដ៏សែនហួសចិត្តមួយ។
 
គួរឲ្យដឹងថា មកទល់ពេលនេះ កញ្ញាឯក មកបណ្តាពីប្រទេសទូទាំងពិភពលោក រួមទាំងកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាយើងផងដែរ កំពុងតែបំពេញវិញ្ញាសារជម្រុះបន្តបន្ទាប់ ដើម្បីឆ្ពោះទៅដល់វគ្គផ្តាច់ព្រ័ត្រ នៅលើកោះត្រល់ ឬហៅថា កោះ Phu Quoc នៅឯប្រទេសវៀតណាម។
ទាក់ទងទៅនឹងការប្រកួត នៅលើកោះត្រល់ ដែលជាអតីតកោះរបស់កម្ពុជានេះផងដែរ ក៏ស្រាប់តែវេបសាយថៃមួយ ក៏បានចុះផ្សាយអំពីមតិមហាជន ឲ្យឈប់បោះឆ្នោតឲ្យកញ្ញាឯកកម្ពុជាយើងទៅ។
ដោយវេបសាយនោះ បានសរសេរចុះផ្សាយថា៖ បើសិនខ្មែរបន្តការបោះឆ្នោត ឲ្យទទួលបានការVote ច្រើន នោះបានន័យថា ខ្មែរទទួលស្គាល់ថាកោះត្រល់នោះពិតជា របស់ប្រទេសវៀតណាមពិតមែន។ ប៉ុន្តែបើសិនជា បញ្ឈប់ការ Vote ឲ្យកញ្ញាឯកខ្មែរ នោះមានន័យថា យើងមិនទទួលស្គាល់ថា កោះត្រល់នោះជារបស់វៀតណាមទេ ពីព្រោះបច្ចុប្បន្ន យើងកំពុងតែប្រកួតនៅលើកោះមួយនេះ។
 
ខ្លឹម ស្រីគា បរវកញ្ញា Miss Grand Cambodia
សូមចុចលីងនេះ៖ Miss Grand Cambodia ដើម្បីបន្តVote ដោយការ Like&Share រូបភាពក្នុងឈុតបុរាណរបស់បរវកញ្ញាកម្ពុជាយើង ដើម្បីបង្កើនពិន្ទុដល់កញ្ញាឯកកម្ពុជាយើង៕









ខ្លឹម ស្រីគា បរវកញ្ញា Miss Grand Cambodia ក្នុងឈុតហែលទឹក







·   0

សូមអង្វរបងប្អូនជួយស៊ែរម្នាក់មួយបន្ទាន់ ដេីម្បីតាមចាប់ខ្លួនជនថោកទាបម្នាក់នេះផង ដោយវាប៉ងរំលោភក្មេងអាយុទើបតែ៥ឆ្នាំ តែមិនបានសម្រេច


រតនគិរី ៖ បុរសនៅក្នុងរូបម្នាក់នេះត្រូវបានអ្នកភូមិ និងប្រជាការពារកំពុងដេញតាមចាប់ខ្លួនខណៈរូបគេបានល្បួងក្មេងស្រីម្នាក់ទើបមានអាយុ៥ឆ្នាំក្នុងបំណងរំលោភសេពសន្នវៈ តែមិនបានសម្រេចដោយសាជីដូនក្មេងស្រីមកទាន់ ។ ករណីនេៈកើតហេតុ កាលពីវេលារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយផ្អើលឆោឡោមានករណីចាប់រំលោភក្មេងស្រី នៅចំណុច ចំការចេករបស់ ឈ្មោៈ មីុងតឿ នៅខាងក្រោយផ្ទះជនរងគ្រោះ ៣០០ម៉ែត្រក្នុងភូមិតាពុល ឃុំត្រសក់ផ្អែម ស្រុកត្រែង ខេត្តរតនគិរី ។

ជនល្មើសនេះមានឈ្មោះថា ឈឿន ម៉ៅ ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរធ្វេីស្រែ រស់នៅភូមិឃុំខាងលើ ។ ចំណែកឯក្មេងស្រីដែលជាជនរងគ្រោះឈ្មោះ ម,រ,ណ ភេទស្រីអាយុ ៥ ឆ្នាំរស់ នៅភូមិឃុំជាមួយគ្នា។

បើតាមជីដូនបានរៀបរាប់ថា នៅពេលដែលឪពុកម្ដាយមិននៅផ្ទះ ហើយរូបគាត់រវល់ដាំស្ល ជនល្មើសខាងលើបានមកលួងលោមនាងទៅចាប់កង្កែប (ចម្លើយក្មេងស្រីរងគ្រោះ) ពេលដើរទៅដល់កន្លែងកេីតហេតុជនល្មេីសបានធ្វេីសកម្មភាពចាប់រំលោភតែមិនទាន់បានសម្រេចឡើយ ដោយគាប់ជួនពេលនេាះ រូបគាត់ (ជីដូន) បានបាត់ចៅក៍ដើរកហើយស្រែកហៅទៅព្រៃខាងក្រោយផ្ទះក៍ស្រាប់បានឃើញឈ្មោះ​ ឈឿន ​ ម៉ៅ កំពុងធ្វើសកម្មភាពចាប់ចៅគាត់ប៉ងរំលោភ ពេលនោះគាត់ក៍ស្រែកឆោឡោឲ្យគេជួយ ហើយជនល្មើសភ័យបានរត់គេច់ខ្លួនបាត់ស្រម៉ោលតែម្តង។ 

សមត្ថកិច្ចការសន្និដ្ឋានជនល្មេីសពិតជាបានធ្វេីសកម្មភាពពិតប្រាកដមែនតែមិនទាន់សម្រេច ។ ហេតុដូច្នេះសូមបងប្អូនមេត្តាជួយស៊ែរម្នាក់មួយដេីម្បីស្វែងរកចាប់ជនល្មេីសយកមកផ្តន់ទាទោសផង សូមអគុណ!!


·   0

ចប់ហើយពេលនេះ!!!!នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ជំរុញ​ឲ្យ​ដាក់ពាក្យ​បណ្តឹង ​ប្តឹង ចោរឆក់​ តាមផ្លូវ​សាធារណៈ


ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ជំរុញ​ឲ្យ​ដាក់ពាក្យ​បណ្តឹង ​ប្តឹង ចោរឆក់​ តាមផ្លូវ​សាធារណៈ ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​មួយ​កម្រិត​ទៀត​ ខណៈ​ការ​អនុវត្ត​កន្លងទៅ​មានទោស​តិចតួច​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ជនល្មើស​បានចិត្ត​និង​ធ្វើ​សកម្មភាព​បែបនេះ​ដដែល​ជា​ដដែល​នោះ​។

ការលើកឡើង​របស់​អគ្គ​ស្នងការ​នគរបាល​រូបនេះ ​គឺ​បានធ្វើ​ឡើង ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការ​វិវត្តន៍​ នៃ​សភាព​ការ​ថ្មីៗ​ដោយមាន​ការចូលរួម​ពី​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ​នា​ថ្ងៃទី​១៨ ​ខែតុលា​ ឆ្នាំ​២០១៧​នេះ​ នា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នោះ ​នាយ​ឧ​ត្ត​ម ​គៀត ​ចាន់ថា​រិ​ទ្ធ ​អគ្គ​ស្នងការរង​នគរ បាល​ជាតិ​ បាន​លើកឡើងថា​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​បាន​ថ្លែងប្រាប់​ដល់ ភាគី​ចូលរួម​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ទាក់ទង​នឹង​ករណី​ឆក់ ​ខណៈ​នាពេល​បច្ចុប្បន្ន នេះ​ ករណី​ឆក់​នេះ​បាន​កើត​ឡើងជា​ញឹកញាប់​ហើយ​ករណីខ្លះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏មាន​ដែរនោះ​។​ តែ​យ៉ាងណាក្តី​នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ជំរុញ​ឲ្យ​មានការ​ប្តឹង ​ដល់​ជនល្មើស​មួយ​កម្រិត​ទៀត​គឺ​ពី​ទោស​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។

បើតាម​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ គៀត ចាន់ថា​រិ​ទ្ធ ដដែល​បាន​បន្តទៀតថា​ នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន ​​ក៏បាន​ជំរុញ​ដល់​ស្នងការ​នគរបាល​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ឲ្យ​ដូច​ទៅ​ហ្នឹង​ភ្លៀងរលឹម​ដើម្បី​ធ្វើ​យ៉ាង​ណា​ឆ្លើយតប ​ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​និង​ខិតខំ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​ទៀត ​ក្នុង​គោលបំណង​ផ្តល់​ភាព​កកក្តៅ​ដល់​ប្រជាពលរដ្ឋ​នោះ​។

ខណៈនោះ​ដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ក៏បាន​ប្រាប់​ដល់​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀម ​កម្លាំង​ឲ្យ​បាន​គ្រប់​ពេល ​និង​គ្រប់​គោលដៅ​ ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សន្តិសុខ​សង្គម ​និង​សន្តិភាព​ជាដើម​នោះ​។

ដោយឡែក​សម្រាប់​បុណ្យ​អុំទូក​បណ្តែត​ប្រទីព​សំពះ​ព្រះ​ខែ ​នាពេល​ខាងមុខនេះ​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏បាន​ត្រៀម​កម្លាំង​ចំនួន​ជិត​បី​ម៉ឺន​នាក់ ​ដើម្បី​ការពារ​ និង​រក្សា​សន្តិសុខ​ជូន​ដល់​បងប្អូន​ប្រជា​ ពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរ ជាតិ​និង​អន្តរជាតិ​ផងដែរ​៕




·   0